ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមីនា បានបើកការសាកសួរជនសង្ស័យជនជាតិចិនចំនួន ៣នាក់ពាក់ព័ន្ធការបើកក្លឹបកម្សាន្ត និងខារ៉ាអូខេឈ្មោះ ហ៊ួដូ ខេធីវី ក្លឹប ហៅសរ៍ (HUADUKTV CLUB HOUSE) ដែលមានបង្កប់ការជួញដូរ និងចែកចាយគ្រឿងញៀន។ សមត្ថកិច្ចរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេឈ្មោះ ហ៊ួដូ ខេធីវី ក្លឹប ហៅសរ៍ ស្ថិតនៅខណ្ឌសែនសុខ និងបានឃាត់ខ្លួនថៅកែហាងជាជនជាតិចិន ៣នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី (MDMA) និងកេតាមីន (Ketamine) ជាង ២គីឡូក្រាម កាលពីថ្ងៃទី១៧ ខែមីនា។
ប្រភព RFA៖ https://comfrel.info/4csp8sS
Join Telegram : https://t.me/COMFREL