កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនកំពុងសាកសួរជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរ ១១១នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនក្នុងក្លឹបកម្សាន្ត។ សមត្ថកិច្ចរាជធានីភ្នំពេញបានឆ្មក់បង្ក្រាបជនសង្ស័យទាំងនោះ នៅទីតាំងក្លឹបកម្សាន្តឈ្មោះ ថាំង ហួយក្លឹប (Tang Houy Club) ស្ថិតនៅខណ្ឌចំការមន និងរឹបអូសបានថ្នាំញៀនជិត ៦គីឡូក្រាមកាលពីយប់រំលងអធ្រាត្រថ្ងៃទី១ ខែមេសា បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតអស់រយៈពេលជិត ២ខែ។
ប្រភព RFA៖ https://comfrel.info/3J24Bhe
Join Telegram : https://t.me/COMFREL