សាច់ញាតិមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ នៅខេត្តកំពង់ចាម ស្នើដល់អាជ្ញាធរ ឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ឱ្យមានសេរីភាពមកវិញ ព្រោះសមាជិកគ្រួសាររបស់ពួកគាត់ មិនពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារដូចការចោទប្រកាន់នោះឡើយ។ មន្ត្រីសង្គមស៊ីវិល ថាការបោះឆ្នោតអសកលនៅខែឧសភា ខាងមុខ អាចទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បើអាជ្ញាធរនៅបន្តប្រើប្រាស់មូលហេតុក្លែងឯកសារចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទៀត។
ប្រភព RFA ៖ https://comfrel.info/3JfM0hI
Join Telegram : https://t.me/COMFREL