រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ។ លោក ម៉ៅ ច័ន្ទ តារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃជាប្រធាន និងអនុប្រធាន រួមទាំងសមាជិកចំនួន ១៩រូប ក្នុងគណៈកម្មការអន្តរក្រសួង។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១១មេសា។
ប្រភព ថ្មីៗ ៖ https://comfrel.info/3W4Ba5V
Join Telegram : https://t.me/COMFREL