ត្រឡប់ក្រោយ

សាលាដំបូងរាជធានីភ្នំពេញ បដិសេធថា ពុំបានទារលុយ២០០០ដុល្លារ ជាថ្នូរដោះលែងជនជាប់ចោទឡើយ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ មេសា ឆ្នាំ​ ២០២៤​ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបក្នុងករណីប្រាក់ ២០០០ ដុល្លារ ។ អ្នកនាំពាក្យ អះអាងថា ពុំមានចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាម្នាក់បានជួប និងទារលុយ ដើម្បីជាថ្នូរក្នុងការដោះលែងជនត្រូវចោទនោះទេ។ ការបកស្រាយរបស់អ្នកនាំពាក្យនេះ ជាការឆ្លើយតបទៅកាន់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានលើកឡើងថា « តើ​អ្នកណា​ទារលុយ​ ២០០០​ ដុល្លារ​ ដើម្បី​ជាថ្នូរ​ដោះលែងប្ដី​»?
ប្រភព ថ្មីៗ ៖ https://comfrel.info/3QaBKeE
Join Telegram : https://t.me/COMFREL
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា