ត្រឡប់ក្រោយ

មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន រំលឹក​ខួប ​១២ឆ្នាំ នៃ​ការ​ឃាតកម្ម​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

សង្គម​ស៊ីវិល និង​យុវជន ធ្វើ​កម្មវិធី​ពីរ​ផ្សេង​គ្នា នៅ​ថ្ងៃ​រំលឹក​ខួប ១២ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី។ យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ បាន​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​ករណី​ឃាតកម្ម លើ​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប ១២ឆ្នាំ នៅ​សហភាព​ផ្ទះ​សាមគ្គី និង​ចេញ​លិខិត​ចំហ​រួម ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធិ ឲ្យ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ឡើង​វិញ​ដូចគ្នា។
ប្រភព RFA៖ https://comfrel.info/3UEeUic
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា