នៅឆ្នាំនេះ រដូវប្រាំងអូសអន្លាយ មេឃក្តៅមិនទាន់ធ្លាក់ភ្លៀង អំណោយផលដល់ឲ្យការធ្វើស្រែអំបិលរហូតធ្វើឲ្យកសិករទទួលបានផលល្អ ខុសពីឆ្នាំមុនៗ។ ម្ចាស់ស្រែអំបិលក្នុងខេត្តកំពត បាននិយាយថា ដោយសារមេឃក្តៅ ស្រែអំបិលឆាប់ស្ងួតលឿន ទិន្នផលអំបិលក្នុងឆ្នាំនេះកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា ម្ចាស់ស្រែអំបិលនៅតែត្អូញត្អែរថា តម្លៃអំបិលនៅតែថោកដដែល ដោយសារ មានការនាំចូលអំបិលពីក្រៅប្រទេស ជាពិសេសពីវៀតណាម និងថៃ។
ប្រភព RFI ៖ https://comfrel.info/4djLvBa
Join Telegram : https://t.me/COMFREL