នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាម នាទឹកដីខេត្តព្រះសីហនុ ដើម្បីត្រៀមខ្លួន ធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងលើហ្វេសប៊ុកបែបនេះ កាលពីថ្ងៃទី៧ ឧសភា ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន និងការចោទប្រកាន់ថា នាវាយោធាចិនទាំង២គ្រឿងនេះ គឺបង្ហាញពីវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក។
ប្រភព ភ្នំពេញប៉ុស្ដិ៍ ៖ https://comfrel.info/3UwetVD
Join Telegram : https://t.me/COMFREL