ភាពក្រីក្រ គ្មានការងារធ្វើ និងការរំលោភយកដីធ្លីពីអ្នកមានលុយបានរុញច្រានឱ្យពលរដ្ឋមួយចំនួនធ្លាក់ក្នុងបំណុលវ័ណ្ឌក និងក្លាយជាទាសករសម័យទំនើបដោយមិនដឹងខ្លួន។ មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលយល់ឃើញថា ការជំពាក់បំណុលធនាគាររបស់ពលរដ្ឋគឺជារឿងធម្មតាព្រោះពួកគាត់ខ្ចីលុយយកមកពង្រីកមុខរបរ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថា បញ្ហាបំណុលនេះប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ កុមាររាប់ពាន់នាក់បោះបង់ការសិក្សា និងបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស។
ប្រភព RFA៖ https://comfrel.info/4ajPScy
Join Telegram : https://t.me/COMFREL