ពលរដ្ឋរស់នៅខេត្តរតនគិរីអះអាងថា អាជ្ញាធរវៀតណាមបានបិទទ្វារទំនប់ទឹក ទន្លេសេសានខាងលើ ធ្វើឲ្យពលរដ្ឋកម្ពុជា ដែលរស់នៅជាប់ព្រំដែនខ្វះទឹកប្រើប្រាស់។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរកម្ពុជាគួរជួបជជែកជាមួយអាជ្ញាធរវៀតណាម ដើម្បីរកដំណោះស្រាយបញ្ហានេះ។ ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា អស់រយៈពេលជិត ២ខែមកហើយ ដែលអាជ្ញាធរវៀតណាម បិទទ្វារទំនប់ទឹកទន្លេសេសានយ៉ាលី មានចម្ងាយជិត ៨០គីឡូម៉ែត្រពីព្រំដែន និងស្ថិតនៅខាងលើកម្ពុជា ធ្វើឲ្យពលរដ្ឋនៅតំបន់នោះខ្វះទឹកប្រើប្រាស់ និងធ្វើឲ្យបាត់បង់ត្រីមេពូជជាច្រើនប្រភេទបន្ថែមទៀត ដោយសារពលរដ្ឋមួយចំនួនលួចនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់។
ប្រភព RFA៖ https://comfrel.info/3QC7V6E
Join Telegram : https://t.me/COMFREL