ត្រឡប់ក្រោយ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ប្រារព្ធ​ខួប​បាត់បង់​ទឹកដី តែ​រឹតត្បិតនិយាយ​ប៉ះពាល់​វៀតណាម

រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី រំឭក​ខួប​លើក​ទី​៧៥ នៃ​ថ្ងៃ​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ខុសច្បាប់ ឱ្យ​វៀតណាម​គ្រប់គ្រង នៅ​វត្ត​សាមគ្គីរង្សី ខណ្ឌមានជ័យ នៅ​ថ្ងៃទី​៩ ខែ​មិថុនា ប៉ុន្តែ​អាជ្ញាធរ​ដាក់​កំហិត​សិទ្ធិ​មួយចំនួន​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​គួរ​ដាក់​បំរាម​មិន​ឱ្យ​និយាយ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ខណៈ​ពលរដ្ឋ​ខ្មែរ​រស់នៅ​កម្ពុជា​ក្រោម​នៅតែ​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ​នោះ​ឡើយ។
ប្រភព RFA៖ https://comfrel.info/4bOq75W
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា