រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា លើកឡើងពីកង្វល់នៃការកើនឡើងកម្ដៅ និងភាពតានតឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ឬហៅថា កិច្ចសន្ទនាសាំងហ្រ្គីឡា (Shangri-La Dialogue) កាលពីថ្ងៃទី០១ ខែមិថុនា។ ការលើកឡើងរបស់ប្រមុខក្រសួងការពារជាតិកម្ពុជាបែបនេះ ស្របពេលកម្ពុជារងការរិះគន់ថា បានរួមចំណែកបង្កឱ្យមានភាពតានតឹងតាមរយៈការបង្កើនទំនាក់ទំនងផ្នែកយោធាកាន់តែជិតស្និទ្ធជាមួយចិន (China) ដែលបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសក្នុងតំបន់។
ប្រភព RFA៖ https://comfrel.info/3wYq7kw
Join Telegram : https://t.me/COMFREL