ត្រឡប់ក្រោយ

ពលរដ្ឋ​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ ​ដូច​ការ​បន្លំ​ខ្លួន​ចុះ​ទៅ​ផ្សារ​រាត្រី ​ខេត្ត​សៀមរាប

ប្រជាពលរដ្ឋ និង​សកម្មជន ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ទៅ​ឃ្លាំមើល​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី និង​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ ពី​ក្រុម​អ្នកមាន​លុយ មាន​អំណាច​មួយ​ចំនួន ដោយ​ផ្ទាល់ ដូច​កាល​លោក​បន្លំ​ខ្លួន​ចុះ​ទៅ​ផ្សារ​រាត្រី​នៅ​ខេត្ត​សៀមរាប​ដែរ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ចុះ​ទៅ​តំបន់ Pub Street នៅ​ខេត្ត​សៀមរាប ស្ងាត់ៗ ដើម្បី​ស្ទាបស្ទង់​ពី​ចំនួន​ភ្ញៀវ​ទេសចរ ហើយ​ក្រោយមក​ថត​បង្អួត​លើ​ហ្វេសប៊ុក។
ប្រភព RFA៖ https://comfrel.info/4bUEnJi
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា