ត្រឡប់ក្រោយ

បណ្តាញខុមហ្វ្រែល​ខេត្ត​សៀមរាប​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​មួយ​យុវជន​

កាលថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០១៤ វេលាម៉ោង២:៣០នាទីរសៀល ខុមហ្វ្រែលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំជាមួយយុវជននៅស្នាក់អង្គការយុវជនខ្មែរ(kyA)ខេត្តសៀមរាប ស្តីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ មានអ្នកចូលរួមចំនួន១២នាក់ ស្រី៤នាក់មកពីអង្គការ(kyA)និងក្លិបតាមសសហហគមន៍។
         ក្រោយការពិភាក្សាគ្នា អ្នកចូលរួមបានឲ្យជាអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖
-    សមាសភាព គ.ជ.ប ត្រូវមានសមាសភាពមកពីគណបក្សនយោបាយនិងសង្គមសស៊ីវិល ពីថ្នាក់ជាតិរហូតដល់ការិយាល័យបោះឆ្នោតក្នុងនោះមានយុវជន៤០%និងស្ត្រី៥០%ផងដែរ
-    ត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
-    ការបោះឆ្នោតជាឯក្តនាម ធ្វើការរៀបចំបោះឆ្នោតដូចសម័យអ៊ុនតាក់
-    ធ្វើការចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ ហើយធ្វើជាប្រចាំនៅឃុំ/សង្កាត់
-    ត្រូវបង្កើតច្បាប់ប្រើប្រាស់ថវិកាសំរាប់ ឃោសនាបោះឆ្នោតឲ្យបានច្បាស់លាស់
-    សុំបោះឆ្នោតតំណាងរាស្ត្រអាណត្តទី៥ ឡើងវិញ
-    កំណត់ថ្ងៃបោះ និងរាប់សន្លឹកឆ្នោត សូមធ្វើចំរដូវប្រាំងចន្លោះខែមករា-មីនា
-    ការប្រកាសលទ្ធផលបោះឆ្នោតឲ្យបានយ៉ាងលំអិត តាមឃុំ/សង្កាត់និមួយៗ ផ្សព្វផ្សាយទូលំទូ
លាយតាមរលកធាតុអាកាស វិទ្យុ ទូរទស្សន៍គ្រប់ស្ថានីយ៍ទូទាំងប្រទេស។
      កិច្ចប្រជុំពិភាក្សាបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៥:០០នាទីល្ងាច។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា