ត្រឡប់ក្រោយ

គណបក្ស​សង្រ្គោះ​ជាតិ​រងចាំ​ចម្លើយ​ស្តីពី​កាល​បរិច្ឆេទ​ជំនួប​លើក​ទី២ នៅ​ថ្ងៃ២៧ កុម្ភះ​ ពីគណបក្សប្រជា​ជន​កម្ពុជា​

ថ្ងៃ​ព្រហស្បតិ៍​ទី២៧ កុម្ភៈ​សប្តាហ៍​ក្រោយនេះ គឺជា​គម្រោង​ជំនួប​លើក​ទី២រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​ជំនួប​ដែលមាន​សមាសភាព​ម្ខាង៦នាក់ ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ សិក្សា​ស្រាវជ្រាវ​លើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ការបោះឆ្នោត​ទាំងមូល។​ នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ដែលបានចេញផ្សាយនាថ្ងៃទី២៣ កុម្ហះ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃអាទិត្យ​ម្សិលម៉ិញ លោក សុន ឆ័យ ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មានបាន​ឱ្យដឹងថា គណបក្ស​របស់លោក​កំពុងតែ​រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​តើ​គណបក្សកាន់អំណាច នឹង​យល់ព្រម​សំរេចយក​ថ្ងៃទី ២៧ កុម្ភៈ​ ជា​ជំនួប​លើក​ទី២ ជា​ផ្លូវ​ការ​​តាម​សំណើ​របស់​គណបក្សប្រឆាំង​ដែរ​ ឬ​យ៉ាងណា។

ជាការ​ឆ្លើយតប មន្ត្រីជាន់ខ្ពស់​ការ​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប​ ដែលជា​សមាសភាព​ចរចា​ម្នាក់​ដែរនោះ បានឱ្យដឹងថា​ គណបក្ស​ប្រជាជន​កម្ពុជា គឺ​កំពុងតែ​ទន្ទឹង​រង់ចាំ​ជំនួប​លើក​ទី២នេះ។ ប៉ុន្តែ ​លោក​នៅ​មិនទាន់បាន​ចំណារ​សំរេច​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​កំពូល ​គណបក្ស​នៅឡើយ​ទេ។

គេហទំព័រដដែលនេះក៏បានលើកឡើងបន្តទៀតថាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃអាទិត្យ​ដែរ​ថា សមាសភាព៦រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួ​យ ប៊ុន​រឿន, លោក អេង ឆៃ​អៀង និង​លោក​ម៉ៅ មុន្នី​វណ្ណ រួមទាំង​លោក ហូរ វ៉ាន់។ ដោយឡែក ​សមាសភាព៦រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុ​ន, លោក ប៉ែន​បញ្ញា និង​លោក ស៊ិ​ក ប៊ុន​ហុក រួមទាំង​លោកស្រី គ្រួច សំអាន។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា