ត្រឡប់ក្រោយ

គណ​បក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​អាយុ​កាល​របស់​គណៈ​កម្មការ​ចម្រុះ ​រួមទាំ​ង​ការ​បង្កើត​កម្រិត​ស្តង់​ដារ​នៃ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​

យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរៈភាសារ ដែលបានចេញផ្សាយកាលពីថ្ងៃ២៣ កុម្ភះ ដោយបានដកស្រង់ការលើកឡើងរបស់លោក សុន ឆ័យ និង​លោក ជាម យៀប គណបក្សទាំងពីរថា នឹងពិភាក្សាពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិត ស្តង់​ដារ​នៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈមួយចំនួន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្ស​ទាំង​ពីរ​បាន​បន្ថែម​ថា រាល់កំណែទម្រង់ណាមួយក៏ដោយ ត្រូវស្របតាមច្បាប់របស់កម្ពុជា ប៉ុន្តែមិនទាត់ចោលនូវអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ​នោះ​ទេ។ ​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា