ត្រឡប់ក្រោយ

កម្ពុជា​ស្នើ​ឲ្យ​អូស្រ្តាលី ជួយ​ផ្នែក​កំណែ​ទម្រ​ង់ការបោះ​ឆ្នោត​

បន្ទាប់​ពី​ជប៉ុន​ឥឡូវ​នេះ​ដល់​វេន​អូស្ត្រាលី​ម្តង​ដែល​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ជួយ​ផ្នែក​កំណែ​ទម្រង់​ការបោះឆ្នោត។ លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​បាន​លើក​សំណើ​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​​ការបរទេស​​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​វិមាន​សន្តិភាព។ នេះ​បើ​យោង​តាម​លោក អ៊ាង សុផល្លែតជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្រោយ​ជំនួប​នោះ។ ប្រមុខ​ការទូត​អូស្ត្រាលីរូបនេះ​បាន​ទទួល​យកសំណើរបស់កម្ពុជា។

ជា​សំណើ​តប​វិញផងដែរនោះ ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​ពី​ប្រទេស​អូស្ត្រាលី​មក​តាំងទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា។ទីក្រុង​ភ្នំពេញ​ក៏​បាន​ទទួល​យក​សំណើ​នេះ​ហើយ​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពិភាក្សា​និង​ដំណើការ​នីតិវិធី។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានធ្វើដំណើរទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២១ ដល់២២កុម្ភៈ។ ក្នុង​អំឡុង​ពេលនេះលោក​ស្រី​គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនលោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

(ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ ជាខេមរៈភាសារ ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ កុម្ភះ ឆ្នាំ២១៤)

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងសន្និសីទសារព័ត៌មានរួម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ © Shiv Channa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា