ត្រឡប់ក្រោយ

គណបក្ស​ទាំង​ពីរ​លុប​ចោល​គម្រោង​ចរចារ​ នៅ​សប្តាហ៍​នេះ​

មន្ត្រីអ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោកយឹម សុវណ្ណ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភះនេះថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​លុបចោល​គម្រោង​ជួប​ចរចា​ជាថ្មី រវាង​គណៈកម្មការ​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​មាន​សមាសភាព ៦ រូប​ម្ខាង នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។ លោកបាន បញ្ជាក់​ថា ការសម្រេច​លើក​ពេល​ជួប​ចរចា រវាង​ក្រុមការងារ​គណបក្ស​ទាំងពីរ ក្នុងនាម​គណៈកម្មការ​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​មាន​សមាសភាព​ម្ខាង ៦ រូប នា​ថ្ងៃ​ទី​២៧​កុម្ភៈ មិនមែន​មកពី​ហេតុផល​នយោបាយ​ទេ តែ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​របស់​ក្រុមការងារ​គណបក្ស​ទាំងពីរ​។​

នៅ​ព្រឹក​ថ្ងៃទី​២៥​កុម្ភៈ​នេះ មិនអាច​ទាក់ទង​លោក​ព្រុំ​សុខា ប្រធាន​ក្រុមការងារ​ចរចា​បច្ចេកទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​លោក ជាម យៀប សមាជិក​ជាន់ខ្ពស់ និង​ជា​សមាជិក​គណៈកម្មការ​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត ខាង​គណបក្ស​ប្រជាជន​កម្ពុជា បានទេ​។ ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយថ្ងៃ២៥ កុម្ភះនេះ។

 

លោកព្រំ សុខា និងលោក សុន ឆ័យ ពេលចេញពីជំនួបចរចាររវាងបក្សទាំងពីរ Siv Channa/RFI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា