ត្រឡប់ក្រោយ

សមាជិកសម្ព័ន្ធសហជីពជាតិ ចំនួន ២នាក់ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន

យោងតាមគេហទំព័រ CEN ដែលបានចេញផ្សាយនារសៀលថ្ងៃ២៧ កុម្ភះនេះបានឲ្យដឹងថា  សមាជិកសម្ព័ន្ធសហជីពជាតិ ចំនួន ២នាក់ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ខណៈពេលដែលពួកគេ កំពុងតែធ្វើសកម្មភាពចុះចែកលិខិតអំពាវនាវឲ្យកម្មករ កម្មការិនីនៅរោងចក្រ អេវើគ្រីន ដើម្បីចូលរួមធ្វើកូដកម្មកុំធ្វើការបន្ថែមម៉ោង។

សមាជិក សម្ព័ន្ធសហជីពជាតិ ចំនួន ២នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួននោះ មានឈ្មោះ យិន សារឿន និង ជួប និត។ ចំណែកលិខិតអំពាវនាវ និងម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍ឫស្សី​​​ ដក​ហូតយកទៅប៉ុស្តិ៍នគរបាល។

មកដល់ត្រឹមម៉ោងជាង១២  ថ្ងៃត្រង់នេះ នៅមិនទាន់ដោះលែងសមាជិកសម្ព័ន្ធសហជីពជាតិនៅឡើយទេ ដោយកំពុងតែធ្វើការសាកសួរ។

មន្ត្រីប៉ូលិសនគរបាលខណ្ឌឫស្សីកែវ បានអះអាងថា មិនមិនចាប់ខ្លួនទេ គឺគ្រាន់តែហៅពួកគាត់មកសាកសួរអំពីការចែកលិខិតដល់កម្មករតែប៉ុណ្ណោះ ហើយនៅពេលសាកសួរ និងធ្វើកំណត់ហេតុរួច និងឲ្យពួកគាត់ត្រឡប់ទៅវិញហើយ៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា