ត្រឡប់ក្រោយ

មនុស្ស​បីនាក់​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ក្នុង​រឿង​ក្តី​ហិង្សា​នៅ​ស្ពាន​ក្បាលថ្នល់​

នៅ ព្រឹកថ្ងៃសុក្រនេះ តុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសបីនាក់ ក្នុងចំណោមប្រាំមួយនាក់ ពីបទហិង្សាហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា។ ជនទាំង ៦ នាក់នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្ពានអាកាសក្បាលថ្នល់ក្នុងអំឡុងពេលនៃ ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ។ជនជាប់ចោទទាំង ៣ នាក់ដែលតុលាការចោទប្រកាន់ នឹងដាក់ពាក្យប្តឹងទាស់ទៅតុលាការឧទ្ធរណ៍បន្តទៀត។ រីឯអ្នក ៣ នាក់ផ្សេងទៀត ត្រូវ​តុលា​ការលើកលែងការចោទប្រកាន់។ នេះតាមគេហទំព័រថ្មីៗដែលបានចេញផ្សាយនារសៀលថ្ងៃ២៨ កុម្ភះនេះ តាមរយៈការឲ្យដឹងពីអង្គការសិទ្ធិមនុស្សលីកាដូ ដែលតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។

បុរសម្នាក់ជនជាតិវៀតណាម  ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ម១ ចាប់តាំងពីត្រូវបានចាប់ខ្លួននៅថ្ងៃ ១៥ កញ្ញា ឆ្នាំ ២០១៣ ក្បែរស្ពានក្បាលថ្នល់នោះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយទោស ២ឆ្នាំ ត្រូវព្យួរ។ រីឯយុវជនពីរនាក់ទៀតជាជនជាតិខ្មែរ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ក្រោយចាប់ខ្លួននោះ ត្រូវតុលាការសម្រេចផ្តន្ទាទោសពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវបានព្យួរ។ ក្រោយពីតុលាការប្រកាសសាលក្រម ជនទាំង ៣ នាក់ អះអាងថា ពួកគេនឹងប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីជំទាស់នឹងសាលក្រមនេះ។  ចំណែកជនសង្ស័យទាំង ៣ នាក់ផ្សេងទៀត ត្រូវតុលាការសម្រេចដកការចោទប្រកាន់ទាំងស្រុង។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា