ត្រឡប់ក្រោយ

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គលើកទី២នីតិកាលទី៥នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ

នៅថ្ងៃអង្គារទី២០ខែឧសភាឆ្នាំ២០១៤ ខាងមុខនេះ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គរលើកទី២នីតិកាលទី៥ដោយមានរបៀបវារៈចំនួន៧ដែលតម្រូវយកមកពិភាក្សានិងអនុម័ត។ របៀបវារៈចំនួន៧ រួមមាន៖

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារនៃធម្មនុញ្ញអាស៊ានស្តីពីយន្តការ ដោះស្រាយជម្លោះ។

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏។

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីគយ។

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការសុំចូលរួមជាភាគីហត្ថលេខីរបស់ ព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសារនៃវិសោធនកម្មលើអនុសញ្ញាអន្តរជាតិ ស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ។

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។

-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។

- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា