ត្រឡប់ក្រោយ

គណបក្សទាំងពីរ ជួបពិភាក្សាគ្នាតាមការគ្រោងទុក

នៅ​វេលា​ប្រហែល​ ០៩ព្រឹក ថ្ងៃទី​ ១២ ខែមិនុថា ឆ្នាំ​២០១៤ ក្រុម​ការងារ​បច្ចេក​ទេសគណបក្ស​ជាប់​ឆ្នោត​ទាំងពីរ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិជួប​ពិភាក្សា​គ្នា​នៅវិមាន​ព្រឹទ្ធសភា​ដូច​ការ​គ្រោង​ទុក។ តាម​ប្រភព​​​​​​ព័ត៌​មាន​ពី​អ្នក​សង្កេត​ខុម​ហ្វ្រែលនៅ​ព្រឹទ្ធ​សភា បាន​ឲ្យដឹ​ងថា បេក្ខ​ភាព​ពិភាក្សា​នៅថ្ងៃនេះ​មានចំនួន ៣នាក់ ក្នុង​​គណបក្ស​​នីមួយៗ។ សមាសភាព​ក្រុមការងារ​បច្ចេកទេស​គ​​ណបក្ស​សង្រ្គោះជាតិ ដឹកនាំ​ដោយលោក គួយ ប៊ុនរឿន មាន​សមាជិក លោក យ៉ែម បុញ្ញឬទ្ធិ និងលោក អេង ឆៃអ៊ាង។ ចំណែក​ឯ​សមាភាព​ក្រុមការងារ​​បច្ចេក​ទេស​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ដឹក​នាំ ដោយលោក ព្រុំ សុខា មានសមាជិកលោក​សក់ សេដ្ឋា និងលោក កើត រិទ្ធ។

គួរបញ្ជាក់ផងដែរថា ជំនួបក្រុមការងារបច្ចេកទេសនាពេលនេះ ទំនងជាជជែកចរចារពីបញ្ហាកំណែ​ទម្រង់ស្ថាប័ន គ.ជ.ប និងប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសជា​សាធារណៈកាលពីថ្ងៃទី១០ ខែមិថុនា ថា គណបក្សប្រជាជន កម្ពុជាព្រម ដាក់បញ្ចូល ស្ថាប័ន គ.ជ.ប នៅក្នុងជំពូកថ្មីមួយទៀតនៃរដ្ឋធម្មនុញ្ញ និង ព្រមទាំងអនុញ្ញាតឲ្យមានការបង្កើតទូរស្សន៍ដែលគាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា