ត្រឡប់ក្រោយ

ហូរ វ៉ាន់ គ្រោង​ចុះ​ទៅ​ពិនិត្យ​ភាព​មិន​ប្រ​ក្រ​តីអំ​ពីចំ​ណូលអ​ង្គរ

ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ គ្រោង​ចុះ​ជួប​អាជ្ញាធរ​អប្សរា ដើម្បី​ពិនិត្យ​លើ​ចំណូល​នៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​លោក​អះអាងថា​មាន​ភាពមិនប្រក្រតី ។​

​បើយោងតាម​VOD  ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បានឲ្យ ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅក្នុង​ខែ​មិនា​ខាងមុខ លោក​នឹង​ចុះ​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​អប្សរា​ដើម្បី​បញ្ជាក់​ពី​តួលេខ​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ដោយ​លោក​នឹង​ពិនិត្យ​ទៅ​លើ​ឯកសារ​ចំណូល​ចំណាយ និង​វិក័យប័ត្រ​របស់​អាជ្ញាធរ​អប្សរា ។ លោក​ថា លោក​បាន​កំពុង​ផ្ទៀងផ្ទាត់​ឯកសារ​ដែល​លោក​ទទួលបាន និង​បាន​រកឃើញ​មាន​ភាពមិនប្រក្រតី​មួយចំនួន ។​

​លោក ហូរ វ៉ាន់ មិន​បាន​បញ្ជាក់ថា​ឯកសារ​ទាំងនោះ​លោក​ទទួលបាន​ពី​ណា ឬ​ជា​ឯកសារ​អ្វី​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា លោក​កំពុង​តែ​ពិនិត្យ​លើ​ឯកសារ​ទាំងនោះ ។ លោក​បន្តថា​ «(​ទៅ​ជួប​)​អាជ្ញាធរ​អប្សរា​ដើម្បី​បញ្ជាក់​តួលេខ​ហ្នឹង​ឲ្យ​ច្បាស់​...​ព្រោះ​ឥឡូវ​ហ្នឹង​មាន​ការសង្ស័យថា​អាជ្ញាធរ​អប្សរា​ហ្នឹង​មាន​ភាពពុករលួយ ប៉ុន្តែ​ដើម្បីឲ្យ​ក្លាយ​ជា​បទល្មើ​សពុករលួយ​ត្រូវតែមាន​ទឡ្ហីករណ៍​ច្បាស់លាស់​»។​

ប្រភព៖ vodhotnews.com 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា