ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ យល់ព្រមទទួលយកសំណើសុំចុះបញ្ជីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

យោងតាមអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុ​ភ័​ក្រ បានឪ្យដឹងនៅថ្ងៃទី៤ សីហា ក្រសួងមហាផ្ទៃ​បាន​ទទួលយក​សំណើសុំ​ចុះបញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន  (គ.ប.ម) ទៅពិនិត្យ​ហើយ ក្រោយពី​ក្រុមការងារ​របស់​ក្រសួង​តម្រូវ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បំពេញ បែបបទ​ឡើងវិញ​ជាថ្មី ក្រោយ​ពិនិត្យឃើញថា​ខុស​នី​តី​វិធី ។

បន្ទាប់ពីក្រសួងមហាផ្ទៃ​បាន​បដិសេធ​សំណើសុំ​ចុះបញ្ជី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃទី៣ ម្សិលមិញ ដោយសារ​ក្រសួង​ពិនិត្យឃើញថា បែបបទ​សុំ​ចុះបញ្ជី​គណបក្ស​នៅមាន​ចំណុច​ខ្វះខាត​មួយ ចំនួន នៃ​នីតិវិធី​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ ដែលមាន​បញ្ញត្តិ​នៅក្នុង​ច្បាប់​ជា​ធរមាន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា