កាលពីថ្ងៃចន្ទទី១៧ សីហា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិករបស់គណបក្សប្រឆាំងឲ្យធ្វើការកែតម្រូវចំណុចទាំងអស់នៃសកម្មភាពដែលបានប្រព្រឹត្តមិនស្មោះត្រង់មកលើរដ្ឋាភិបាលបើមិនដូច្នោះទេវប្បធម៌សន្ទនាអាចនឹងត្រូវបញ្ចប់។ការលើកឡើងនេះបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញជំហររបស់ខ្លួនក្នុងការបញ្ឈប់ធ្វើការរិះគន់ទៅលើបញ្ហារសើបរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រដូចលោក សម រង្ស៊ី និង សមាជិកដូចចោរដែលចូលមកសារភាពហើយបានព្រមានថាលោក រង្ស៊ី និងសមាជិកត្រូវតែកែតម្រូវចំណុចទាំងអស់ដែលសមាជិកគណបក្សសង្គ្រោះជាតិបានញុះញង់ និងមានបំណងបំផ្លាញរដ្ឋាភិបាល។