ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋឈប់ជក់បារី ក្រោយពីលោកផ្តាច់ជក់បានជិត២ឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាពលរដ្ឋឲ្យ​ឈប់ជក់បារី ក្រោយពីលោកបានផ្តាច់​ការជក់បារីទាំងស្រុងរហូតមដល់ពេលនេះមានរយៈពេល២២ខែ​ មកហើយ។លោក ហ៊ុន សែន បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក​ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាក្រោយពីចូលកងទ័ព លោកបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ ហើយការជក់នៅពេលនោះដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និង​សត្វល្អិតខាំ។ លោកបន្ថែមថា៖ “ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀននិងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ធ​ជននៅអង្គភាពខ្ញុំស្ទើរតែ១០០% ដែលចេះជក់បារី ។ កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា