ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្មប្រឆាំងរូបលោក

កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត បានសម្រេច​ថា​លោក​​នឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌​ ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ក្រោយពី​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយ​ចំនួន​បានប្រកាស​ថា​នឹង​ធ្វើ​ បាតុ​កម្ម​​ប្រឆាំ​ងរូបលោក។​​លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង ​គោក ត្រូវបាន​អញ្ជើញដោយ​គណៈកម្មាធិការ​បុរីកម្ពុជាទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។​លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​កាលពីព្រឹកថ្ងៃ​អាទិត្យនេះ​ថាពីដើមឡើយ លោក​បាន​យល់ព្រម​តាមការអញ្ជើញ​ ដោយ​លោកថា​ដើម្បី​លើកស្ទួយវប្បធម៌និងកិត្តយសជាតិកម្ពុជា​។ លោក​​មានប្រសាន៍ថា៖ ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៏​ ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ(នៅអាមេរិក នៅស្រុកខ្មែរឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៏​ពិសេស​នេះ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា