ត្រឡប់ក្រោយ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​បំពេញ​ផ្នត់គំនិត​លោក កែម ឡី

 

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​ប្រឹងប្រែង​បំពេញការងារ​តាម​មូលដ្ឋាន ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​សង្គម ដើម្បី​បំពេញ​ផ្នត់គំនិត​លោក កែម ឡី ដែល​ចង់​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមកនេះ​។នៅពេលដែល​រំ​ឮ​ក​ពី​ឈ្មោះ​លោក កែម ឡី នោះ លោក សាម អ៊ី​ន ដែលជា​ក្រុម​បញ្ញាវន្ត​រួមការ​ងារ​ជាមួយ​លោក កែម ឡី ហាក់​មិន​ស្ងប់ចិត្ត​ឡើយ ពោលគឺ​លោក សាម អ៊ី​ន តែងតែ​ចងចាំ​នូវ​ផ្នត់គំនិត​លោក កែម ឡី ដែលមាន​មហិច្ឆតា​ចង់​ផ្លាស់ប្ដូរ​សង្គម​ជានិច្ច​។ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ យល់ថា ការបាត់បង់​លោក កែម ឡី គឺ​បាត់បង់​មនុស្ស​សំខាន់​មូ​យ​រូប ដែល​តែងតែ​ផ្ដល់​គំនិតល្អៗ ដល់​ក្រុម​បញ្ញាវន្ត និង​ដល់​គណបក្ស​លោក​។​
ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សាម អ៊ី​ន អះអាងថា ទោះបីជា​លោក កែម ឡី បាត់បង់​ជីវិត​ក៏​គណបក្ស​លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ជំហាន​បោះ​ទៅមុខ ដំណើរការ​ចូលរួម​ផ្លាស់ប្ដូរ​សង្គម ដើម្បី​បំពេញ​តាម​ឧ​ត្ត​ម​គតិ​របស់លោក កែម ឡី ។ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42328&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា