អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់អាចអះអាងថា មន្ត្រី គ.ជ.ប លោក នី ចរិយា នឹងត្រូវដោះលែងនៅពេលណាឡើយ។ ការប្រកាន់ជំហរមិនបកស្រាយជុំវិញការដោះលែងមន្ត្រី គ.ជ.ប នេះ ធ្វើឡើងក្រោយពីលោក កឹម សុខា ចុះទៅសួរសុខទុក្ខលោក នី ចរិយា ផ្ទាល់ដល់ពន្ធនាគារ។សំណុំរឿងចាប់ឃុំខ្លួនអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលគេគិតថាកើតចេញពីរឿងនយោបាយនោះ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានច្បាស់លាស់ថា លោកនឹងត្រូវដោះលែងនៅពេលណាទេ ថ្វីត្បិតតែស្ថានភាពនយោបាយបច្ចុប្បន្នហាក់លែងតានតឹងដូចមុនក្ដី។ក្រោយពីបញ្ចប់ការសួរសុខទុក្ខលោក នី ចរិយា ក្នុងពន្ធនាគារអស់ជិតមួយម៉ោង អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហាក់មិនចង់ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានច្រើនឡើយ តែលោកបញ្ជាក់យ៉ាងខ្លីថា លោកមិនមែនជាអ្នកស៊ីញេឲ្យលោក នី ចរិយា បានរួចខ្លួនពីពន្ធនាគារនោះទេ៖ «ខ្ញុំមិនមែនជាអ្នកស៊ីញេឯណា...»។ប្រភព៖RFA