ត្រឡប់ក្រោយ

លោក កឹម សុខា៖ ការ​បោះឆ្នោត​២០១៨ គួរតែ​ប្រកួត​គ្នា​ដោយ​គោល​នយោបាយ​ជាង​ការគំរាម

 

ប្រធាន​គណបក្សសង្គ្រោះ​ជាតិបាន​ថ្លែង​​ថា ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០១៨ ខាង​មុខ ​លោក​ចង់​ឲ្យមាន​ការ​ប្រកួត​​ប្រជែង​មួយ​ដោយគ្មាន​ការ​គំរាមកំហែងពី​បក្ស​​​ណា​មួយ​​ និង​​ថាគួរ​តែ​ប្រកួតគ្នា​ពីគោល​នយោបាយ​​​​វិញម្តង។ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​លោក កឹម សុខា នៅព្រឹក​ថ្ងៃទី​១២ មិថុនានេះបាន​ថ្លែង​មិន​ចំ​ឈ្មោះ​តែ​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​​​បក្សប្រជា​ជន​កម្ពុជាថាបើ​បក្ស​នេះ​​​ចង់​រក្សា​សំឡេង​​​ឆ្នោត​របស់​ខ្លួន​នោះ សុំ​កុំ​ឲ្យ​​លោក​ ហ៊ុន សែន ​​ប្រើភាសា​គំរាមក្នុង​ពេល​ឃោសនា​​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ ដូច​ការ​ឃោស​នា​​ឆ្នាំ​២០១៧​នេះ។ ក្នុងពេលចុះអរគុណដល់អ្នកគាំទ្រ នៅខេត្តកំពង់ លោក​បន្ថែម​ថា​គួរតែ​ប្រកួត​ដោយប្រើ​ពី​​គោល​នយោបាយ​វិញ ព្រោះ​ថា​ការ​ឃោស​នា​ដោយ​​ការ​​​គំរាម​ពេល​បច្ចុប្បន្ន​នេះ​​វា​ហាក់​ដូច​ជា​លែ​ង​មាន​ប្រសិទ្ធភាពទៅ​​ហើយ។

ប្រភព៖VOD

https://goo.gl/7tMryv

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា