Navigation

អំពីសម្លេងម្ចាស់ឆ្នោត

គេ​ហ​ ទំ​ព័រ​(វ៉េបសា​យ) សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា គឺ​ជា​កន្លែង​ប្រមូលផ្តុំ គំ​និត មតិ យោ​បល់​និង​ផ្សព្វ​ផ្សាយ​ព័ត៌​មា​ន​អំពី​ ភាព​មិន​ប្រ​ក្រ​តី​/​ព្រឹត្តិ​ការណ៍​នា​នា​ដែល​ទាក់​ទង​និង​ដំ​ណើរ​ការ​បោះ ​ឆ្នោត​នៅ​កម្ពុ​ជា​។

សម្លេង ​ម្ចាស់​ឆ្នោត​កម្ពុ​ជា គឺ​ជា​សហគមន៍​អន​ឡាញ (I​n​ternet) មួយ ដែល​ម្ចាស់​ឆ្នោត និង​ជន​ទូ​ទៅ​អាច​បញ្ចេញ​មតិ យោ​បល់ ឬ គំ​និត​របស់​ខ្លួន និង​ធ្វើ​សេច​ក្តី​រាយ​ការណ៍​ពី​ភាព​មិន​ប្រ​ក្រ​តី ឬ​ព្រឹ​ត្តិការណ៍ផ្សេ​ងៗ ទាក់​ទង​នឹង​ដំ​ណើរ​ការ​បោះឆ្នោ​ត​នៅកម្ពុជា ដោយ​ចូល​រួម​នៅ​ក្នុង “​សម្លេង​ម្ចាស់ឆ្នោត​កម្ពុជា​” ។

សម្លេង ​ម្ចាស់​ឆ្នោត​កម្ពុ​ជា​ក៏​ជា​សហគមន៍​មួយ​សម្រាប់​ផ្តល់​ព័ត៌​មាន​នា​នា​ផង​ ដែរ​ដល់ ​អ្នក​ដែល​ត្រូវ​ការ​ ឬ​ចាប់​អារម្មណ៍​ពី​ព័ត៌​មាន​ទាក់​ទង​នឹង​ដំ​ណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ​គេហ​ទំ​ព័រ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌​មាន​ដែល​ដក​ស្រង់​ចេញ ឬ​រាយ​ការ​ណ៌ពីព្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ឬ ស្ថាប័ន​នា​នា និង​ប្រ​ជា​ពល​រដ្ឋ​ផ្ទាល់​ដែល​ទាក់​ទង​នឹង​ដំ​ណើការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ​ក្រៅ​ពី​ដើរ​តួ​នា​ទីជាអ្នក​ប្រមូល​ផ្តុំនូវ​គំ​និត មតិ យោ​បល់ និង​ព័ត៌​មាន​នា​នា “សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា” ក៏​ដើ​រ​តួនា​ទី​ដ៏​សំខាន់មួយ​ផ្សេង​ទៀត គឺ “​ការ​ងារ​អប់​រំ​អ្នកបោះ​ឆ្នោត​”។ ព័ត៌​មាន ក៏​ដូច​ជា​របៀប​នៃ​ការ​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​បោះ​ឆ្នោតនៅ​កម្ពុជា រួម​ទាំង​កម្មវិ​ធី​នយោ​បាយ​របស់​គណ​បក្ស​ប្រ​កួត​ប្រ​ជែង​នានា​ គឺ​មាននៅ​ក្នុង “ស​ម្លេងម្ចាស់​ឆ្នោត​កម្ពុ​ជា​” ក្នុង​បំ​ណង​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រ​កប​ ដោយ​អត្ថ​ន័យរបស់​ពល​រដ្ឋ​កម្ពុ​ជា។ ជាង​នេះ​ទៅ​ទៀត សហគមន៍​ដែល​ជា​អ្នក​ប្រើ​ប្រាស់​វ៉េប​សាយ គឺ​អាច​សួរ​សំ​ណួរ​ផ្សេងៗទាក់​ទង​នឹង​ដំ​ណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជា មកកា​ន់​ក្រុម​ការ​ងារ ហើយ​ចម្លើយ​នឹង​ត្រូវបា​ន​ផ្តល់​ជូន​។

ចុង​ ក្រោយ តួនាទី​របស់ “សម្លេងម្ចាស់​ឆ្នោត​កម្ពុជា” គឺ​ជាកន្លែង​សម្រាប់ “​ត​ស៊ូម​តិ”​ របស់​ប្រ​ជា​ពល​រដ្ឋ​កម្ពុ​ជាក្នុង​ការ​ចូល​រួម​ធ្វើ​កំ​ណែ​ទម្រង់​ការ​បោះ​ ឆ្នោត​ឲ្យ​កាន់​តែ​ប្រ​សើរ និង​មាន​អត្ថ​ន័យ​ថែម​ទៀត។

ព័ត៌​ មាន ក៏​ដូច​ជា​គំ​និត​របស់​អ្នក​ចូល​រួម និង​ត្រូវ​បាន​ប្រ​មូល​ផ្តុំ និង​ចង​ក្រង​ដែល​មាន​ភស្តុ​តាង​ច្បាស់​លាស់ សម្រាប់​ការតស៊ូ​មតិ។