ត្រឡប់ក្រោយ

អ្នក​​នាំ​ពាក្យ​​ច្រាន​​ចោល​​របាយ​ការណ៍​​ដែល​​ថា កម្ពុជា​​ជា​​កន្លែង​​សម្រាប់​​វិនិ​យោ​គិន​​ចិន​​លាង​​លុយ​​កខ្វក់

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស កាល​ពី​​ថ្ងៃ​ទី​ ២២​​ ខែមករា​ បាន​វាយបក​ទៅលើ​របាយ​ការណ៍​មួយ ស្តី​អំពី​វិនិ​យោគិន​​ចិន​ ​លាង​លុយ​កខ្វក់​របស់​ពួកគេ​ តាម​រយៈ​ការវិ​និយោគនៅក្នុងទីផ្សារ​អចល​នទ្រព្យ​នៅ​កម្ពុជា​ ដោយ​លោក​បាន​ហៅ​របាយ​ការណ៍​នោះថា ​​គ្មាន​មូលដ្ឋាន។ថ្លែង​ទៅកាន់​ក្រុម​អ្នកសារ​ព័ត៌មាន​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក ​ប្រាក់​​ សុខុន ​បាន​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​ លោកស្រី Manika Jain លោក​ ជុំ សុន្ទ​រី​ ថ្លែង​ថា​ អាជ្ញាធរ​កម្ពុជា «បាន​ត្រៀម​ខ្លួន​រួចហើយ​ដើម្បី​ទប់ស្កាត់​បទល្មើស​ណា​មួយ» ដែល​ទាក់ទង​ទៅនឹង​ការលាង​លុយ​កខ្វក់។

ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/Ka79nu

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា