ត្រឡប់ក្រោយ

តុលាការផ្ដន្ទា​ទោស​​លោក​ លឺ​ ឡាយ​ស្រេង អតី​ត​មន្ត្រី​​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច

លោ​ក​ចៅ​ក្រម​ អ៊ី ​ឋា​វរៈ​ នៃ​សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ​បាន​បើក​សវនា​ការ​កាត់​ទោស​តែ​ប្រ​មាណ​កន្លះ​ម៉ោង​ នៅ​ព្រឹក​ថ្ងៃទី​ ២៥​ ខែ​មករា​នេះ ​និង​ ប្រ​កាស​សាល​ក្រម​តែ​ម្តង​នៅ​ ចំពោះ​មុខ​លោក​មេធា​វី ​គី ​តិច​ តំ​ណាង​ឲ្យ​​នា​យក​រដ្ឋ​ម​ន្ត្រី​និង​អវត្ត​មានពី​​ភា​គី​ចុង​ចោទ​គឺ​លោក​ លឺ ឡាយ​ស្រេង​ ដែល​កំ​ពុង​ភៀស​ខ្លួន​រស់​នៅ​ក្រៅប្រទេស។​លោក​ លឺ ​ឡាយ​ស្រេង​ ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្តន្ទា​ទោសនៅ​ថ្ងៃ​នេះ ​​ពី​បទ​បរិ​ហា​កេរ្តិ៍​លោក​នា​យករ​​ដ្ឋ​មន្ត្រី​ហ៊ុន​ សែន និង ​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​ចំនួ​ន ​៥០០​ លាន​រៀល​ ទៅ​ដើម​បណ្តឹង​ ព្រម​ទាំង​​បង់​ពិន័យ​ ៨​ លាន​រៀលចូល​ថវិ​ការដ្ឋ។​

​ប្រភព៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/9N5BHv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា