ត្រឡប់ក្រោយ

រដ្ឋាភិបាល នឹងសិក្សា​បច្ចេកវិទ្យា​ទំនើប​ពី​ឥណ្ឌា ដើម្បី​ដំណើការ​លុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ឥណ្ឌា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ទំនើប ដែល​ឥណ្ឌា​កំពុង​ប្រើប្រាស់ នៅក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​រដ្ឋាភិបាល​(E-Government) របស់គេ ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​។ តាមរយៈ​ការត្រួតពិនិត្យ​លើ​បច្ចេកវិទ្យា​បែប​ទំនើប​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ពិភាក្សា​ជាមួយ​ក្រសួង​អេ​ឡិច​ត្រូ​និ​ច​និង​បច្ចេកវិទ្យា​ឥណ្ឌា ដើម្បី​សហការគ្នា​រៀបចំ​ប្រ​ព័​ន្ឋ​គ្រប់គ្រង​ទិន្នន័យ​តាមបែប​ឌីជីថល ក្នុងទិសដៅ​សម្រួល​ការងារ​រដ្ឋាភិបាល និង​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​អំពើពុករលួយ​នៅ​កម្ពុជា បាន​មួយកម្រិត​ធំ​ទៀតផង​។​

 

ប្រភព៖ថ្មីៗ

https://goo.gl/4Gne1L

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា