ត្រឡប់ក្រោយ

អ្នកនាំពាក្យ​សភា​ស្នើ​លោក ស ខេង ចាត់ការ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ប្រើ​លិខិត​រដ្ឋសភា

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ស្នើ​ឱ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ចំពោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រើប្រាស់ រូប​សញ្ញា (Logo) រដ្ឋសភា លើ​លិខិត​ផ្សេងៗ​។ ការ​ស្នើ​សុំ​នេះ ក្រោយ​ដែល​សមាជិក រដ្ឋសភា​គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ចំពោះ​មរណភាព លោក ស៊ាន ប៉េងសែ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ និង​ជា​អ្នក​ជំនាញ​ព្រំដែន ដោយ​បាន​ប្រើប្រាស់​លិខិត ទម្រង់​ជា​អ្នកតំណាងរាស្ត្រ​រដ្ឋសភា ដដែល។

ប្រភព៖RFA

https://goo.gl/47p4v1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា