ត្រឡប់ក្រោយ

លោក កឹម សុខា ត្រូវបាន​នាំខ្លួន​មក​ចូលរួម​សវនាការ​នៅ​ព្រឹក​នេះ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ពន្ធនាគារ​ជិត​៥​ខែ​មកហើយ​នោះ បាន​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។ សមត្ថកិច្ច ដឹក​លោក មក​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​នេះ​។ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​ចូលរួម​សវនាការ​ដែរ​។ ការបើក​សវនាការ​រ​បស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

ប្រភព៖ថ្មីៗ

https://goo.gl/vjojSN

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា