ត្រឡប់ក្រោយ

លោក ហ៊ុន សែន គំរាម​ប្រើ​រ៉ុកកែត​ធុន​បេអឹម​២១​ដើម្បី​កម្ចាត់​ចលនា​សង្គ្រោះជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​អាវុធ​ទំនើប​ដើម្បី​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ដែល​លោក​គិត​ថា ជា​ក្រុម​ឧទ្ទាម ចង់​បង្កើត​តំបន់​អបគមន៍។ សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី និង​ក្រុម​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឡើងវិញ។ អ្នកវិភាគ​ហៅ​ការ​ថ្លែង​បែបនេះ​របស់​លោក ហ៊ុន សែន ថា ជា​ការ​ប្រមាថ​អាយុជីវិត​ពលរដ្ឋ​ខ្លួនឯង និង​ជា​គំរូ​អាក្រក់​សម្រាប់​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក។

ប្រភព៖RFA

https://goo.gl/PBcVPd

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា