ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមាន​បិទ​ការ​នាំ​ចូល​ពី​ប្រទេស​ដែល​មិន​ទទួល​ទំនិញ​ពី​កម្ពុជា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​មាន​ប្រទេស​ណាមួយ បិទ​មិន​ឲ្យ​កម្ពុជា​នាំចូល​ទំនិញ កម្ពុជា​ក៏​នឹង​បិទ​ទំនិញ​មិន​ឲ្យ​ប្រទេស​នោះ នាំ​ទំនិញ​ចូល​កម្ពុជា​ដូចគ្នា​ដែរ។ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្រោយ​ដែល​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ប្រាប់​អាស៊ីសេរី​ថា ប្រទេស​ចំនួន ២៨​ក្នុង​សហភាព​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​នៅ​ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ប្រើ​វិធានការ​ក្ដៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ខាង​វិស័យ​កាត់ដេរ ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប្រភព៖RFA

https://goo.gl/WFMu7Y

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា