ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ ​មិន​ទាន់​ទទួល​យក​សំណើ ​សុំរំ​លាយ​គណបក្ស​សិទ្ធិ​មនុស្ស​ទេ

ក្រសួងមហាផ្ទៃ នៅ​មិនទាន់​ទទួលយក​សំណើសុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស នៅឡើយ​ទេ ដោយ​អះអាងថា សំណើសុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី ២៨ មករា នៅ​មិនទាន់​បំពេញ​តាម​នីតិវិធី​ត្រឹមត្រូវ ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​គណបក្ស។ លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ ដាក់ជូន​អង្គសមាជ​បោះឆ្នោត តាម​សម្លេងគាំទ្រ ២ភាគ៣ ជាមុនសិន។ ប៉ុន្តែ​ប្រធាន​គណបក្ស​នេះ​បាន​អះអាងថា មិនអាច​រក​សមាជិក​ធ្វើ​សមាជ​បានទេ។  

ប្រភព៖RFI

https://goo.gl/wcgL8t

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា