ត្រឡប់ក្រោយ

មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ពី​ការ​ប្រើប្រាស់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ យល់ថា រដ្ឋាភិបាល​ធ្វើ​ច្បាប់​មិន​ស្របតាម​កាលៈទេសៈ ព្រោះ​ប្រទេស​កម្ពុជា​ពុំ​ទាន់​ត្រូវការ​ប្រញាប់​ឲ្យ​មាន​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ក្នុង​គ្រា​ដែល​ប្រទេស​មួយ​នេះ មាន​រដ្ឋធម្មនុញ្ញ​មួយ​រួច​ទៅ​ហើយ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​សប្ដាហ៍​នេះ បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២.៥០០​ដុល្លារ។

ប្រភព៖RFA

https://goo.gl/k18E7X

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា