ត្រឡប់ក្រោយ

លោក​​សម រង្ស៊ី​​និង​​លោក​​ហ៊ុន សែន ​ចោទ​​គ្នា​​ទៅវិញ​ទៅ​មក​​ថា ​ជា​​ភេរ​វករ​

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក​សម រង្ស៊ី ពី​ក្រៅប្រទេស​បាន​សរសេរ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​មេក្រុម​ភេរវ​ករ​នៅក្នុង​ជួរ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ការចោទប្រកាន់​នេះ គឺជា​ការឆ្លើយតប​រប​ស់លោក​សម រង្ស៊ី​ទៅកាន់​លោក​ហ៊ុន សែន ដែល​បានចាត់ទុក​លោក​ថា​ជា​ភេរ​វករ​នៅក្រៅ​ប្រទេស។ លោកនាយក​រដ្ឋមន្ត្រី​បានចាត់ទុក​លោក​សម រង្ស៊ី ដូច្នេះ ដោយសារ​អតីត​មេបក្ស​ន្រ​ឆាំង​រូបនេះ​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​ហៅថា ជា​អង្គការ​ភេរវកម្ម។

ប្រភព៖RFI

https://goo.gl/DZuSP6

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា