ត្រឡប់ក្រោយ

រដ្ឋាភិបាលបញ្ជាក្រុមហ៊ុនអ៊ិនធើណែតក្នុងស្រុក​រាំងខ្ទប់គេហទំព័រសារព័ត៌មានដេលី

រដ្ឋាភិបា​ល​បាន​បញ្ជា​ទៅ​កាន់​ក្រុម​ហ៊ុនផ្គត់​ផ្គង់​អ៊ិន​ធើ​ណែ​តទាំង​អស់​នៅ​កម្ពុ​ជា ឲ្យ​រារាំង ឬប្លុក​នូវ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី បន្ទាប់​ពី​កាសែត​នេះ​បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ម្ចាស់​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើណែត​ទាំង​អស់​ចុះ​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ​២០១៧ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន ក្រសួង​ប្រៃ​សនីយ៍ និង​ទូរគមនាគមន៍​ បាន​បញ្ជាទៅ​កាន់​ក្រុម​ហ៊ុន​ដែល​ផ្តល់​សេវា​ធើណែត​ទាំង​អស់ ឲ្យ​រាំង​ខ្ទប់ និង​បញ្ឃប់ដំណើរ​ការ នូវ​គេ​ហទំព័រ​របស់​កាសែត​ខេបូឌា ដេលី និង​ទំព័រ​ហ្វេសប៊ុក និង​ Twitter របស់​កាសែត​នេះ ដើម្បី​បញ្ឃប់​ដំណើរ​ការ​នៃ​គណនី​ ឬ​ទំព័រ​ទាំង​នេះ​ចេញពី​ប្រទេស​កម្ពុជា។

ប្រភព៖VOD

https://goo.gl/pWdng2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា