ត្រឡប់ក្រោយ

CPP ស្នើក្រសួងពាក់ព័ន្ធពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានទីតាំងនៅក្រៅប្រទេស ហើយមានសកម្មភាពប្រឆាំងជំទាស់និងរិះគន់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស កុំទៅបោះឆ្នោតថ្នាក់ជាតិខាងមុខ បើគ្មានវត្តមានរបស់បក្សប្រឆាំង។ការអំពាវនាវនេះ បានធ្វើឲ្យអ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បញ្ចេញប្រតិកម្មជាខ្លាំង និងស្នើឲ្យក្រសួងមានសមត្ថកិច្ចពិនិត្យលក្ខន្តិកៈលើក្រុមប្រឹក្សានេះ ដែលបានតាំងខ្លួនជាអ្នកឈឺឆ្អាលលើកម្ពុជា ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ប្រភព៖ដើមអម្ពិល

http://bit.ly/2CepKEx

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា