ត្រឡប់ក្រោយ

ពលរដ្ឋ​មួយ​ចំនួន​ចោទ​អាជ្ញាធរ​ទារ​លុយ​រាប់​រយ​ដុល្លារ​ពេល​កែ​អត្រានុកូលដ្ឋាន

ពលរដ្ឋ​រស់នៅ​ខេត្ត​មួយចំនួន ដូចជា ខេត្ត​ឧត្តរមានជ័យ កំពង់ចាម និង​ព្រៃវែង ចោទ​អាជ្ញាធរ និង​មន្ត្រី​តុលាការ​ថា បាន​ទារ​លុយ​រាប់រយ​ដុល្លារ នៅ​ពេល​ពួកគាត់​ទៅ​កែ​សំបុត្រកំណើត ឬ​ហៅថា អត្រានុកូលដ្ឋាន​។ ពួកគាត់​ថា ការ​ទារលុយ​លើសលប់​បែបនេះ​បង្ក​ផល​ប៉ះពាល់ ដល់​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​ជាបន្ទាន់។
ប្រភព RFA៖ https://comfrel.info/3IDGk0O
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា