ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ​ប្រកាស​បន្ត​ដាក់ទណ្ឌកម្ម​មន្ត្រី​នគរ​​បាល​ដែល​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​

ក្រសួងមហាផ្ទៃ បានប្រកាស​ពី​ការបន្ត​ដាក់ទណ្ឌកម្ម​មន្ត្រីនគរបាល​ណា​ដែល​មិន​គោរព​តួនាទី ភារកិច្ច ក៏ដូចជា​ល្មើស​វិន័យ​នៃ​កងកម្លាំង​នគរបាលជាតិ ដោយ​ត្រូវ​ប្រឈម​នឹង​ការដក​ចេញពី​តំណែង និង​បន្ថយ​ឋានន្តរ​​ស័ក្ដិ ខណៈ​គិតពី​ដើម​អាណត្តិ​ទី​៧ ​មក មាន​មន្ត្រីនគរបាល​ប្រមាណ ​១៦០ នាក់​ហើយ​ ត្រូវបាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​។ ​ការប្រកាស​ដាក់ទណ្ឌកម្ម​បែបនេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​​ប្រកាស​ស្ដី​ពីបទ​វិន័យ​មន្ត្រី​នគរបាលជាតិ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៤​។​
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://comfrel.info/3VncIfq
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា