ត្រឡប់ក្រោយ

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជាង ១រយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កំពុង​សាកសួរ​ជន​សង្ស័យ​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ ១១១នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត។ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ឆ្មក់​បង្ក្រាប​ជនសង្ស័យ​ទាំង​នោះ នៅ​ទីតាំង​ក្លឹប​កម្សាន្ត​ឈ្មោះ ថាំង ហួយក្លឹប (Tang Houy Club) ស្ថិត​នៅ​ខណ្ឌ​ចំការមន និង​រឹបអូស​បាន​ថ្នាំញៀន​ជិត ៦គីឡូ​ក្រាម​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី១ ខែមេសា បន្ទាប់​ពី​សមត្ថកិច្ច​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជិត ២ខែ។
ប្រភព RFA៖ https://comfrel.info/3J24Bhe
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា