ត្រឡប់ក្រោយ

តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃ​ទី២៩ កក្កដា

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ពាក់ព័ន្ធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវី​ការពារ​ក្ដី​រំពឹង​ថា​តុលាការ​ជាន់ខ្ពស់​សម្រេច​ក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​កូនក្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សង្គម​ស៊ីវិល​ថា បើ​សិន​តុលាការ​បន្ត​ឃុំខ្លួន​លោក ស៊ុន ចន្ធី រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ថែម​ទៀត។
ប្រភព RFA​ ៖ https://comfrel.info/3Lw5HTn
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា