ព្រះតេជព្រះគុណ សាំង រិទ្ធី ដែលត្រូវបានព្រះចៅអធិការវត្តដំរីសនៅក្នុងក្រុងបាត់ដំបងបណ្តេញចេញពីវត្ត ក្រោយនិមន្តចូលរួមកម្មវិធីរម្លឹកខួប៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី កន្លងមកមិនទាន់មានវត្តសម្រាប់គង់នៅពិតប្រាកដនៅឡើយទេ។ ព្រះអង្គចាត់ទុកករណីនេះថា ជាការធ្វើទុក្ខបុកម្នេញ និងរារាំងព្រះសង្ឃចូលរួមការងារសង្គម និងលើកកម្ពស់សិទ្ធិមនុស្ស។ មន្រ្តីសិទ្ធិមនុស្សអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ និងអនុញ្ញាតឱ្យព្រះអង្គ សាំង រិទ្ធី បានគង់នៅក្នុងវត្តនៅមុនពេលចូលព្រះវស្សាខាងមុខនេះ។
ប្រភព RFA៖ https://comfrel.info/4d5WJYO
Join Telegram : https://t.me/COMFREL