ប្រធានព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានប្រើវិធានការច្បាប់ដោយគ្មានការលើកលែងចំពោះអ្នកណាដែលរិះគន់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (កម្ពុជា ឡាវ និងវៀតណាម )។ ការព្រមាននេះបន្ទាប់ពីសមត្ថកិច្ច បានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ៣នាក់នៅព្រឹកថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីពួកគាត់បញ្ចេញមតិព្រួយបារម្ភអំពីគម្រោងអភិវឌ្ឍន៍រួមគ្នាលើតំបន់ត្រីកោណពិសេសនេះ។ អ្នកឃ្លាំមើលចាត់ទុកថា ការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប្រភព RFA៖ https://comfrel.info/4c2kEY9
Join Telegram : https://t.me/COMFREL