ត្រឡប់ក្រោយ

កសិករ​មួយ​ចំនួន ធ្វើស្រែ​បណ្ដាក់​ជី និង​ថ្នាំ​កសិកម្ម ធ្វើ​ឱ្យ​ការ​ចំណាយ​ថ្លៃដើម​កាន់តែ​ច្រើន

ប្រជា​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ពេញ​និយម​ធ្វើស្រែ ដោយ​បណ្ដាក់​ជី និង​ថ្នាំ​ពី​ឈ្មួញ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​បង្កបង្កើនផល កាន់តែ​ច្រើន​ជាង​មុន។ ការ​ធ្វើស្រែ​អត់​មាន​ដើមទុន​នេះ បាន​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន ធ្លាក់ខ្លួន​ជំពាក់​បំណុល នៅ​ពេល​តម្លៃ​កសិផល​ចុះថោក ដែល​បណ្ដាល​ឱ្យ​កសិករ​ខ្លះ ត្រូវ​គេ​រឹបអូស​យក​ស្រែ ខ្លះ​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​សង​ថ្លៃ​ជី និង​ខ្លះ​ទៀត ឆ្អែត​ចិត្ត​ឈប់​ធ្វើស្រែ ហើយ​ធ្វើ​ចំណាក​ស្រុក។
ប្រភព RFA ៖ https://comfrel.info/4eEMsE3
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា